khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍ហ្រ្វង់កូហ្វូនសីលធម៌ និងក្រមសីលធម៌សមាជិកសភា តាមប្រព័ន្ធនិម្មិត
     
    ចែករំលែក ៖

    នារាត្រីថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង
    ១៩:៣០នាទី នៅសាលប្រជុំពិសេសកណ្តាល វិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងជាអនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃបណ្តាញហ្រ្វង់កូហ្វូនសីលធម៌ និងក្រមសីលធម៌សមាជិកសភា បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃបណ្តាញហ្រ្វង់កូហ្វូនសីលធម៌ និងក្រមសីលធម៌សមាជិកសភា តាមប្រព័ន្ធនិម្មិត ដើម្បីត្រៀមរៀបចំរបៀបវារៈសម្រាប់មហាសន្និបាតប្រចាំឆ្នាំនៃបណ្តាញហ្រ្វង់កូហ្វូនសីលធម៌ និងក្រមសីលធម៌សមាជិកសភា ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ នៅសភាសហព័ន្ធវ៉ាឡូនីព្រុចសែល ព្រះរាជាណាចក្រប៊ែលហ្ស៊ិក។
    អង្គប្រជុំបានពិនិត្យ ពិភាក្សា និងអនុម័តរបៀបវារៈដូចខាងក្រោម៖
    ១-អនុម័តកំណត់ហេតុ នៃកិច្ចប្រជុំកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។
    ២-អនុម័តថវិកាកញ្ចប់ថវិកាសម្រាប់ឆ្នាំ២០២៤។
    ៣-អនុម័តឱ្យរដ្ឋសភាបេណាំងចូលជាសមាជិកនៃបណ្តាញហ្រ្វង់កូហ្វូនសីលធម៌ និងសមាជិកសភា។
    ៤-អនុម័តសកម្មភាពសម្រាប់ឆ្នាំ ២០២៥-២០២៦។
    ៥-អនុម័តរបៀបវារៈសម្រាប់មហាសន្និបាតប្រចាំឆ្នាំ២០២៤។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail